លោក ឆែ កល្យាណ មន្ត្រីជំនាញនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងលោក ហោ បុណ្ណវឌ្ឍន៍ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តតាកែវបានចូលរួមសិក្ខាសាលាផ្សព្វផ្សាយសៀវភៅស្តីពី "ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បទពិសោធន៍កម្ពុជា" ក្រោមអធិបតីភាពឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអ.គ.ហ នាថ្ងៃពុធ ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រួវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅសណ្ឋាគារ ហៃយ៉ាត់ រាជធានីភ្នំពេញ